យ៉េន ឌីណា ដាក់គោលដៅយកមេដាយមាសនៅស៊ីហ្គេម ឆ្នាំនេះ ( វីដេអូ )
យ៉េន ឌីណា ដាក់គោលដៅយកមេដាយមាស នៅស៊ីហ្គេមឆ្នាំនេះ បន្ទាប់ពីបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិគុនខ្មែរ សម្រាប់ត្រៀមចេញទៅប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ ដែលរៀបចំឡើងនៅប្រទេស វៀតណាម អំឡុងខែ វិច្ឆិកា ខាងមុខនេះ ។
អ្នកប្រដាល់ខេត្តកោះកុង បានប្រាប់ MSR SPORT ថា រូបគេបានតាំងចិត្តរួចហើយថានឹងប្រឹងហ្វឹកហាត់ និងប្រកួតអោយអស់ពីសមត្ថភាពដើម្បីយកមេដាយជូនជាតិអោយបាន ដោយក្នុងចិត្តចង់បានមេដាយមាស ។
សូមបញ្ជាក់ថា យ៉េន ឌីណា ជាម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ ២០២០ ហើយរូបគេបានជាប់ជម្រើសជាតិគុនខ្មែរប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមដែលត្រូវប្រមូលផ្តុំហ្ចឹកហាត់ក្នុងខែ មិនា នេះ ជាមួយបេក្ខភាពផ្សេងៗ ៕