
Cambodian League Cup ចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា
ដើម្បីឲ្យកីឡាករដែលមិនបានជាប់ជម្រើសជាតិទៅស៊ីហ្គេម២០២២ បានបន្តប្រកួត និងក្លិបមានសកម្មភាពផងនោះ ក្រុមហ៊ុន Cambodian Premier League បានរៀបចំឲ្យមានការប្រកួតពានរង្វាន់ Cambodian League Cup ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃ២៨ ខែឧសភា។
សម្រាប់ក្រុមចូលរួម មាន៨ក្រុមពីក្របខណ្ឌ Cambodian Premier League និង៨ក្រុមពី Cambodian League 2 ពោលសរុប១៦ក្រុម បែងចែកជា៤ពូល។ ក្រុមលេខ១ និងលេខ២តាមពូលទាំង៤ ត្រូវបន្តប្រកួតពីវគ្គ៨ក្រុម រហូតដល់ផ្ដាច់ព្រ័ត្រ។
ចំពោះក្រុមណាត្រូវប៉ះក្រុមណាត្រូវបានចាប់ពូលទុករួចរាល់អស់ហើយ ដោយកំណត់តាមលេខរៀង ដែលអាស្រ័យលើលទ្ធផលចុងសប្ដាហ៍នេះនៃការប្រកួតលីគទាំង២។
សម្រាប់លក្ខខណ្ឌនៃការប្រកួត ក្រុមនីមួយៗអាចចុះឈ្មោះកីឡាករបានពី១៨ដល់៣០នាក់ និងពីអាយុ១៦ឆ្នាំឡើងទៅ។ មិនតែប៉ុណ្ណោះ ក៏អាចដាក់ឈ្មោះកីឡាករពីក្រុម U18 របស់ខ្លួនចូលរួមប្រកួតបានដែរ បើមិនជាន់ការប្រកួត U18 របស់សហព័ន្ធ។ កីឡាករបរទេសវិញអាចចុះបាន៥នាក់ តែពេលដាក់លេងបានតែ៤នាក់ប៉ុណ្ណោះ។
ខាងក្រោមនេះជារាយនាយក្រុមចូលរួម ៖
1 ព្រះខ័នរាជស្វាយរៀង
2 បឹងកេត អេហ្វស៊ី
3 ណាហ្គាវើលដ៏
4 វិសាខា
5 អង្គរថាយហ្គឺរ
6 ភ្នំពេញក្រោន
7 កងយោធពលខេមរភូមិន្ទ
8 គីរីវង់សុខសែនជ័យ
1 អគ្គីសនីកម្ពុជា
2 ព្រៃវែង អេហ្វស៊ី
3 កោះកុង អេហ្វស៊ី
4 នគរបាលជាតិ
7 អាយ អេស អាយ ដង្កោសែនជ័យ
5 សាលាកីឡាបាល់ទាត់ជាតិ U18
6 ក្លិបបាល់ទាត់សៀមរាប
8 ក្លិបបាល់ទាត់ណិចស្តិប