Arsenal ត្រៀមផ្ដល់ជូនកាដូរដ៏ធំនេះជូន Mikel Arteta
Arsenal បានត្រៀមផ្ដល់កុងត្រាថ្មីរយៈពេល៣ឆ្នាំដល់លោក Mikel Arteta ដើម្បីបន្តដឹកនាំក្លឹបកាំភ្លើងធំនេះបន្តទៀត ខណៈកុងត្រារបស់លោកនៅមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃនេះ។
នៅក្នុងពេលនេះលោក Arteta ទទួលបានការទុកចិត្តខ្លាំងពីថ្នាក់ដឹកនាំ Arsenal ក៏ដូចជាម្ចាស់ក្លឹបនេះផ្ទាល់គឺ លោក Stan Kroenke ដែលចង់ឲ្យនៅដឹកនាំបន្ត។
ក្នុងកុងត្រាថ្មីនេះ បុរសវ័យ៣៩ឆ្នាំ នឹងបានឡើងប្រាក់ឈ្នួល គឺទទួលបានប្រាក់ប្រចាំឆ្នាំរហូតទៅដល់ជាង ១១.៣លានដុល្លារ ខណៈពេលបច្ចុប្បន្ននេះ លោកបានជិត ៧លានដុល្លារប៉ុណ្ណោះ។
ប្រាក់ប្រចាំឆ្នាំរបស់ Arteta ក្នុងកុងត្រាថ្មីនេះ ជាប្រាក់ប្រចាំឆ្នាំស្មើនឹង លោក Arsene Wenger ដែលកាលនៅដឹកនាំ Arsenal កាលពីឆ្នាំ២០១៨។
– Fi-