
គ្រូព្រះខ័នរាជជឿថា ក្រុមខ្លួននឹងអាចជួយអ៊ុំ សេរីរ័ត្ន វិលរកភាពរឹងមាំសាជាថ្មី
អ្នកចាំទី អ៊ុំ សេរីរ័ត្ន ត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ អនុញ្ញាតឲ្យទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងលើកិច្ចសន្យាខ្ចីមួយរដូវកាល។
ប្អូនអ្នកចាំទី អ៊ុំ វិចិត្រ តាមពិតទៅ មានបញ្ហារបួសជង្គង់ ខកខានចូលលេងការប្រកួតនានាជាង១ឆ្នាំមកហើយ ហើយមិនទាន់ fit ១០០ភាគរយផង។
ពេលសួរថាតើហេតុអ្វីបានជាក្លិបសម្រេចយកកីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាមកចូលរួម ខណៈរូបគេខានប្រកួតយូរបែបនេះ? លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង អះអាងថា លោកជឿជាក់លើក្រុមការងារពេទ្យក្នុងក្លិបរបស់លោក អាចជួយសេរីរ័ត្នចាប់ផ្ដើមអាជីពសាជាថ្មីបាន។ លោកថា នៅពេលអ្វីៗប្រសើរឡើងវិញ លោកនឹងមានអ្នកចាំទីកម្រិតអន្តរជាតិដ៏ល្អម្នាក់។
គួរដឹងដែរថា អ៊ុំ សេរីរ័ត្ន នឹងត្រូវប្រជែងជាមួយមិត្តរួមជាតិ អាំ សុវណ្ណារ៉ាត់, អោម ឧត្ដម និងលី សុម៉េត ក្នុងតំណែងចាំទីនៅព្រះខ័នរាជស្វាយរៀង។
ដោយឡែក អ្នកចាំទី អ៊ុំ វិចិត្រ បានទៅចូលរួមជាមួយកងយោធពលខេមរភូមិន្ទ ឡើងវិញ ក្រោយចប់កិច្ចសន្យានៅភ្នំពេញក្រោន៕