ផ្លូវការ ! ចាន់ វឌ្ឍនាកា ផ្ទេរទៅលីគកំពូលម៉ាឡេស៊ីជាលើកទី២
ក្លិបបាល់ទាត់បឹកកេតបានប្រកាសជាផ្លូវការថាកីឡាករ ចាន់ វឌ្ឍនាកា បានឈានដល់កិច្ច ព្រមព្រៀងផ្ទេរទៅក្លិបកាន់ក្លិបថ្មី PKNS FC របស់លីគកំពូលម៉ាឡេស៊ីដោយជោគជ័យហើយ ។
នេះជាការវិលទៅលីគម៉ាឡេស៊ីជាលើកទី២របស់កុមារមាសរូបនេះផងដែរ បន្ទាប់ពីធ្លាប់ ចូលរួមជាមួយក្លិប Pahang FC នៅជុំទីមួយនៃរដូវកាលឆ្នាំ២០១៨កន្លងទៅ មុនពេលរូបគេបានវិលមកជួយក្លិបចាស់ បឹងកេត វិញនៅចុងឆ្នាំ២០១៨ នេះ ។
គួរដឹងដែរថា PKNS FC បង្កើតឡើងតាំងពីឆ្នាំ១៩៦៧ ហើយនៅឆ្នាំ២០១៤ក្រុមនេះត្រូវធ្លាក់ទៅលេងនៅលីកទី២ម៉ាឡេស៊ី ដោយចំណាយពេល២ឆ្នាំ ទើបអាចត្រលប់ឡើងមកលីគកំពូលវិញរហូតដល់បច្ចុប្បន្ន សមិទ្ធផលដ៏ល្អបំផុតរបស់ PKNS គឺទទួលបានចំណាត់ថ្នាក់លេខ៣នៅលីគកំពូលម៉ាឡេស៊ីនៅរដូវកាល២០១៨ ៕