Messi ថៃ ទំនងមិនលេង AFF Cup 2022 ទេ
ខ្សែបម្រើ Chanathip Songkrasin មិនទាន់ច្បាស់ពីការចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិថៃទេ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នេះ។
កីឡាកររហស្សនាម Messi Jay ថ្លែងថា មានមោទកភាពដែលបានកើតជាថៃ និងបានផ្ដល់អ្វីគ្រប់យ៉ាងដល់គ្រប់ការប្រកួតទាំងកម្រិតក្លិប និងជម្រើសជាតិ។ នៅ King’s Cup និង AFF Cup ខាងមុខ គេមិនទាន់ច្បាស់នឹងទទួលបានការកោះហៅចូលជម្រើសជាតិឬអត់ទេ។ យ៉ាងសម្រាប់គេ គេនឹងដកខ្លួន ព្រោះត្រូវការសម្រាកខ្លះដែរ។ គេថា រាងកាយរបស់គេហាក់ធ្លាក់ចុះមួយរយៈនេះ។
ព្រឹត្តិការណ៍ AFF Cup ២០២២ នឹងចាប់ផ្ដើមពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ ដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ ដោយប្រកួតលក្ខណៈក្នុង និងក្រៅដី តែមួយជើងប៉ុណ្ណោះ។ ចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅ នឹងមានការប្រកួត២ជើង៕