
សហព័ន្ធនឹងប្រកាសគ្រូបង្គោលថ្មីចុងសប្ដាហ៍នេះ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងប្រកាសគ្រូបង្គោលថ្មីនៃក្រុមធំជម្រើសជាតិកម្ពុជានាចុងសប្ដាហ៍នេះ។
បច្ចុប្បន្នក្រុមធំជម្រើសជាតិកម្ពុជាមិនទាន់មានគ្រូបង្គោលទេក្រោយលោក Ryu Hirose បានអស់កិច្ចសន្យាក្រោយចប់ AFF Cup 2022 ចុងឆ្នាំកន្លងទៅ។
លោក Ryu ជាគ្រូបង្គោលទី២ចាប់តាំងពីលោក Keisuke Honda ចូលធ្វើជាអ្នកចាត់ការកម្ពុជា ក្នុងឆ្នាំ២០០៨មក និងបន្ទាប់ពីការចាកចេញរបស់លោក Felix Dalmas៕