
តារាល្បី25ដួងនិងក្រុមបាល់ទាត់ដែលពួកគេគាំទ្រ
(BC-99)
យើងទាំងអស់គ្នាដឹងហើយថាបាល់ទាត់គឺជាប្រភេទកីឡាដែលមានអ្នកគាំទ្រដ៏ច្រើនបំផុតនៅក្នុងពិភពលោក។ អ្វីដែលអ្នកប្រហែលជាមិនដឹងនោះគឺមានបុគ្គលដ៏ល្បីល្បាញជាច្រើននាក់ផងដែរដែលបានគាំទ្រក្លិបបាល់ទាត់ដែលពួកគេស្រឡាញ់។
ខាងក្រោមនេះគឺជាតារាល្បី 25 ដួងនិងក្រុមបាល់ទាត់ដែលពួកគេគាំទ្រ …
1. Adele តារាចម្រៀងគាំទ្រ- Tottenham
2. Adam Richman ពិធីករទូរទស្សន៍អាមេរិច គាំទ្រក្លិប- Tottenham
3. Daniel Craig តារាសម្តែងក្នុងរឿង James Bond 007 ជាប្រិយ៍មិត្តរបស់- Liverpool
4. Gordon Ramsay ជាមេចុងភៅ Master Chef និងជាពិធីករទូរទស្សន៍អង់គ្លេស ហើយក៏ទើបតែមកស្រុកខ្មែរ គឺជាអ្នកគាំទ្រក្លិប- Rangers
5. Idris Elba តារាសម្តែងក្នុងរឿង Thor របស់ Marvel គឺជាអ្នកគាទ្រក្រុមកាំភ្លើងធំ – Arsenal
6. James Corden តារាកំប្លែងប្រចាំហូលីវូតគឺជាគាំទ្ររបស់ – West Ham
7. Jay Z តារាចម្រៀង Rap ត្រូវជាប្តី Beyonce ក៏ជាអ្នកគាំទ្រក្រុម – Arsenal
8. John Cena តារាសម្តែងនិងជាកីឡាកាស WWE ជាប្រិយ៍មិត្តរបស់ – Tottenham
9. Jude Law តារាសម្តែងជាតួចិត្តអាក្រក់ក្នុងរឿង Captain Marvel ក៏ជាអ្នកគាំទ្រមាន់ខ្នាយមាស – Tottenham
10. Justin Timberlake តារាចម្រៀង ហើយក៏ជាតារាសម្តែង គឺជាប្រិយ៍មិត្តគាំទ្ររបស់ក្រុមបិសាចក្រហម – Manchester United
11. Keira Knightley តារាសម្តែងក្នុងរឿង Pirate of the Caribbean គឺជាអ្នកស្រឡាញ់និងគាំទ្រក្រុមញញួរយក្ស – West Ham
12. Kobe Bryant តារាបាល់បោះ NBA របស់សហរដ្ឋអាមេរិច គឺជាអ្នកគាំទ្ររបស់ក្លិប – Barcelona
13. LeBron James តារាបាល់បោះ NBA របស់សហរដ្ឋអាមេរិច គឺជាអ្នកគាំទ្ររបស់ក្លិប – Liverpool
14. Mark Wahlberg តារាសម្តែងក្នុងរឿង Lone Survivor និង Transformer ជាអ្នកគាំទ្រក្រុម – Tottenham
15. Mike Myers តារាកំប្លែងបីសាសន៍ កាណាដា-អាមេរិច-អង់គ្លេស សម្តែងក្នុងរឿង Gold Member ក៏ជាអ្នកគាំទ្រមួយរូបរបស់ហង្សក្រហម – Liverpool
16. Paul McCartney តារាចម្រៀងអមត:របស់អង់គ្លេស គឺជាប្រិយ៍មិត្តរបស់ក្រុម – Everton
17. Rafael Nadal អតីតម្ចាស់ជើងឯកវាយកូនបាល់ពិភពលោកគឺជាអ្នកគាំទ្រពិតៗរបស់អធិរាជស- Real Madrid
18. Rory McIlroy អ្នកវាយកូនហ្គោលអតីតម្ចាស់ជើងឯកពិភពលោករបស់អៀរឡង់ខាងជើងគឺជាអ្នកគាំទ្រ – Manchester United
19. Russell Brand តារាសម្តែង កំប្លែង និជាផលិតករ គឺជាអ្នកគាំទ្រយ៉ាងស្មោះស្មគ្រ័របស់ក្រុម – West Ham
20. Samuel L. Jackson តារាសម្តែងជើងចាស់ក្នុងរឿង Captain Marvel គឺជាប្រិយ៍មិត្តដែលស្រឡាញ់គាំទ្រក្រុម – Liverpool
21. Sir Elton John តារាចម្រៀង និងសម្តែងក្នុងរឿង Kingsman ដែលថតក្នុងប្រទេសកម្ពុជា គឺជាប្រិយ៍មិត្តរបស់ – Watford
22. Spike Lee អ្នកដឹកនាំរឿង ផលិតករ និងជាអ្នកនិពន្ធរបស់ ហូលីវូត គឺប្រិយ៍មិត្តដែលគាំទ្រក្រុម- Arsenal
23. Steve Nash អ្នកលេងបាល់បោះអាជីពដ៏ល្បីរបស់កាណាដា គឺជាប្រិយ៍មិត្តផ្កាប់មុខរបស់ – Tottenham
24. Tom Hanks តារាសម្តែងជើងចាស់របស់ហូលីវូតនិងជាម្ចាស់ពានអូស្កាច្រើនសម័យគឺជាប្រិយ៍មិត្តចាក់ទឹកមិនលិចរបស់ – Aston Villa
25. Usain Bolt អ្នករត់លឿនជាងគេលើពិភពលោកជនជាតិចាម៉ៃកាគឺជាប្រិយ៍មិត្តដ៏ស្មោះស្ម័គ្រដែររបស់ក្រុម – Manchester United