គ្រូ Bayern សារភាពថា ពាន Bundesliga គឺជារបស់ Leverkusen ហើយ
គ្រូ Bayern Munich លោក Thomas Tuchel បានសារភាពថា ពានរង្វាន់ក្របខ័ណ្ឌ Bundesliga នារដូវកាលនេះគឺជារបស់ Bayer Leverkusen ហើយ។
ការនិយាយបែបនេះរបស់បុរសជនជាតិអាល្លឺម៉ងគឺនៅក្រោយពេលដែលក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់៣៣សម័យបានបរាជ័យក្រោមថ្វីជើងរបស់ Borussia Dortmund នៅក្នុងដីខ្លួនឯងកាលពីថ្ងៃសៅរ៍។
“សូមអបអរសាទរដល់ Leverkusen ក្នុងការក្លាយជាជើងឯកនៅរដូវកាលនេះ។ ខ្ញុំហ៊ាននិយាយបែបនេះ ព្រោះយើងបានបោះបង់ឱកាសប្រជែងដោយខ្លួនឯងហើយ” នេះជាសម្តីរបស់លោក Thomas Tuchel។
គួរឱ្យដឹងថា Bayer Leverkusen ត្រូវការតែ៩ពិន្ទុទៀតតែប៉ុណ្ណោះក្នុងការក្លាយជាជើងឯកពានរង្វាន់ Bundesliga នារដូវកាលនេះ ក្នុងការប្រកួត៧លើកទៀតដែលនៅសេះសល់ក្នុងដៃ។