
គ្រូបង្វឹកមួយរូបបង្ហើបពីកាលបរិច្ឆេទផ្លូវការនៃការត្រឡប់មកវិញរបស់ក្របខ័ណ្ឌ La Liga
គ្រូបង្វឹក Leganes លោក Javier Aguirre បានបង្ហើបថា ក្របខ័ណ្ឌ La Liga នឹងត្រឡប់មកវិញនៅថ្ងៃទី២០ ខែមិថុនាហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី២៦ ខែកក្កដា ខាងមុខនេះតែម្តង ខណៈដែលការប្រកួតគឺនឹងធ្វើឡើងនៅថ្ងៃពុធ-ព្រហស្បត្តិ៍ សៅរ៍-អាទិត្យ ដោយលេងចំនួន១១សប្តាហ៍។
បុរសជនជាតិម៉ិចស៊ិចកូបានបន្ថែមទៀតថា លោកទទួលបានព័ត៌មាននេះតាមរយៈស្ថានីយ៍មួយ បើទោះបីជាមិនទាន់មានការប្រកាសពីក្របខ័ណ្ឌ La Liga ក្តី។
គួរឱ្យដឹងថា កីឡាករបាល់ទាត់នៅប្រទេសអេស្ប៉ាញចាប់ផ្តើមត្រឡប់មកហ្វឹកហាត់វិញហើយនៅសប្តាហ៍នេះ ក្រោយរាជរដ្ឋាភិបាលបានប្រកាសបើកភ្លើងខៀវឱ្យធ្វើការប្រកួតឡើងវិញ ប៉ុន្តែត្រូវធ្វើតេស្តពិនិត្យសុខភាពកីឡាករជារៀងរាល់ថ្ងៃ។