CR7 ស្រក់ទឹកភ្នែក ក្រោយព័រទុយហ្គាល់ចាញ់ស៊ែបមិនបានទៅ World Cup ស្វ័យប្រវត្តិ
ក្រុមបាល់ទាត់ជាតិស៊ែប៊ីបានបញ្ចប់នៅលេខ១ពូល A ដោយមាន២០ពិន្ទុ ច្រើនជាងព័រទុយហ្គាល់ និងបានឡើងទៅកាន់ជុំផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារ ដោយស្វ័យប្រវត្តិ។
ចំណែកព័រទុយហ្គាល់ត្រូវឆ្លងកាត់វគ្គ play-off ជាបន្តក្នុងខែមីនា ឆ្នាំ២០២២។
Renato Sanches ជាអ្នកបើកការនាំមុខសម្រាប់ព័រទុយហ្គាល់ក្នុងនាទីទី០២ តែ Dusan Tadic តាមស្មើវិញក្នុងនាទី៣៣។ Aleksandar Metrovic តែតបញ្ចូលទីឲ្យស៊ែប៊ីទទួលបានជ័យជម្នះក្នុងនាទី៩០។
សម្រាប់លទ្ធផលគូផ្សេងៗទៀត អេស្ប៉ាញ បានបញ្ចប់លេខ១ពូល B និងក្រូអាត យកបានលេខ១ពូល H បានទៅកាតារដោយស្វ័យប្រវត្តិ៕