អាល្លឺម៉ង់ទទួលបានកៅអីទៅជុំចុងក្រោយ World Cup ជាលើកទី២០
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានទទួលជោគជ័យក្នុងវគ្គជម្រុះមុនគេទៅកាន់ជុំចុងក្រោយ (Final Round) ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022។
ក្រុមរហស្សនាមឥន្ទ្រីដែកបានផ្ដួលម្ចាស់ផ្ទះម៉ាសេដ្វានខាងជេីង ដោយលទ្ធផល០ទល់នឹង៤ក្នុងការប្រកួតនៅថ្ងៃចន្ទ ទី១១ ខែតុលា។ Timo Werner រកបាន២គ្រាប់ម្នាក់ឯង រួមបញ្ចូលទាំង២គ្រាប់ទៀតដោយ Kai Havertz និង Jamal Musiala។
នេះជាការឆ្លងទៅជុំចុងក្រោយជាលើកទី២០ហើយសម្រាប់អាល្លឺម៉ង់ដែលជាម្ចាស់ជើងឯក World Cup ៤ដង ខណៈប្រេស៊ីលចូលរួមបាន២១ដង ច្រើនជាងគេ។
អាល្លឺម៉ង់ដែលកំពុងស្ថិតក្រោមការដឹកនាំពីគ្រូបង្គោលថ្មី Hansi Flick នៅសល់២ប្រកួតទៀត ដែលត្រូវប៉ះឡិចតិនស្តាញ និងអាមេនី។
៨ប្រកួតកន្លងមក អាល្លឺម៉ង់មាន២១ពិន្ទុ ឈរលើក្រុមលេខ២រ៉ូម៉ានី ៨ពិន្ទុ៕