គ្រូបង្វឹករបស់ West Brom ព្រមានកីឡាកររបស់ខ្លួនដែលចង់ចាកចេញពីក្លិប
(BC-99)
គ្រូបង្វឹកវ័យ៤៥ឆ្នាំ Valerien Ismael បានព្រមានកីឡាករ Matheus Pereira របស់ខ្លួនថានៅ West Bromwich Albion នេះពុំមានកីឡាករណាម្នាក់ធំជាងក្លិបឡើយ។
ការបានចេញមកបញ្ជាក់បែបនេះក៏ព្រោះតែលោកចង់ក្រើនរម្លឹកដល់កីឡាករសញ្ជាតិប្រេស៊ីល Matheus Pereira មានបំណងចាកចេញពីក្លិប West Brom បន្ទាប់ពីពួកគេត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុននេះ។
លោក Ismael បានអះអាងបន្ថែមថា Pereira មិនមានការប្តេជ្ញាចិត្តចំពោះ West Brom ឡើយដោយកីឡាកររូបនេះបានលាតត្រដាងពីការចង់ចាកចេញទៅកាន់សារព័ត៌មានដែលនេះវាជាការធ្វើឱ្យមានការប៉ះពាល់ដល់អារម្មណ៍សមាជិកផ្សេងទៀតនិងក៏ប៉ះពាល់ដល់ការខំប្រឹងប្រែងរបស់ក្លិបទាំងមូលក្នុងគោលបំណងប្រជែងពានដើម្បីបានកៅអីមកលេង Premier League ជាថ្មីទៀតដែរ ។