ក្លឹបលីគកំពូលឥណ្ឌូនេស៊ី Persija Jakarta ចាប់អារម្មណ៍អ្នកចាត់ការគោព្រៃកម្ពុជា Keisuke Honda
យោងតាមសារព័ត៌មានឥណ្ឌូនេស៊ី indosport.com បានចុះផ្សាយថា ក្លឹបលីគកំពូលឥណ្ឌូនេស៊ី Persija Jakarta មានបំណងចង់នាំយកអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទៅរួមក្រុមនៅរដូវកាល ២០២០ ខាងមុខនេះ។
នាយកប្រតិបត្តិក្លឹប Persija Jakarta គឺលោក Ferry Paulus បានទទួលស្គាល់ផ្ទាល់ចំពោះការចុះផ្សាយខាងលើនេះ ដោយលោកបានបន្ថែមថាគណៈគ្រប់គ្រងរបស់ក្លឹប Persija បច្ចុប្បន្នកំពុងធ្វើទំនាក់ទំនងជាមួយ Honda ដើម្បីចរចាបង្កើតកិច្ចព្រមព្រៀងនៃការផ្ទេរនេះ។
គួរឲ្យដឹងថា Keisuke Honda ឥឡូវនេះកំពុងទំនេរមិនមានក្លឹបលេង ក្រោយចាកចេញពីក្លឹប Vitesse នៅលីគកំពូលហូឡង់ បន្ទាប់ពីមិនអាចជួយកែប្រែស្ថានការណ៍របស់ក្លឹបឲ្យទទួលបានលទ្ធផលល្អបាន៕