ប្រធានក្លឹប Real Madrid លោក Florentino ត្រៀមហោះមក London ជួបលោក Pochettino
ក្រោយពីក្លឹបអធិរាជសរ Real Madrid បានជ្រុះចេញពីក្របខណ្ឌ UEFA Champions League ដោយថ្វីជើងក្រុមមកពីហូឡង់ Ajax ៤ទល់១ ដោយបូករួមទាំងជើងទី១និងទី២គឺ Real Madrid ចាញ់ Ajax ៣ទល់៥ បានធ្វើក្រុមម្ចាស់ជើងឯក UEFA Champions League ច្រើនជាងគេមួយនេះជ្រុះធ្លាក់ក្នុងវគ្គ១៦ចុងក្រោយ តែទោះបី Real Madrid ធ្លាក់ចេញពី UEFA Champions League ក៏ពិតមែន លោក Perez បានបញ្ជាក់ថា ក្លឹបនឹងមិនបណ្តេញលោក Santiago Solari ចេញពីតំណែងឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្របពេលនៃការបរាជ័យស្ទើរមិនគួរឲ្យជឿរបស់អធិរាជសរ បានធ្វើឲ្យម្ចាស់ក្លឹប Real Madrid លោក Florentino Perezប្រញាប់ប្រញារហោះមកកាន់ទីក្រុង London ដើម្បីជួបលោក Pochettino ដែលជាគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham នៅក្នុងសប្តាហ៍នេះ។ ដោយលោក Perez អាចនឹងសួរផ្ទាល់មាត់ថា តើលោក Pochettino ចង់ដឹកនាំ Real Madrid នៅឆ្នាំក្រោយអត់?នេះបើយោងតាមសារព័ត៌មាន All Football៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$