
អតីតកីឡាករបាល់ទាត់ជម្រើសជាតិថៃម្នាក់លក់ទុរេនបន្ថែមចំណូលពេលមានកូវីដ
Koravit Namwiset អតីតកីឡាករបាល់ទាត់ជម្រើសជាតិថៃ បានសម្រេចចិត្តលក់ទុរេនដើម្បីបន្ថែមចំណូល អំឡុងការរាលដាលជំងឺកូវីដ១៩។
បើតាមសារព័ត៌មាន Siam Sport ខ្សែការពារក្លិប Muangkan United មានបញ្ហាសេដ្ឋកិច្ចគ្រួសារដោយសារតែការផ្ទុះជំងឺកូវីដ១៩ ខណៈការប្រកួត Thai League 2 ក៏ត្រូវបានផ្អាក ដូច្នេះចំណូលក៏បាត់បង់។
Namviset សរសេរលើទំព័រផ្ទាល់ខ្លួនបែបនេះ “៖ ជួយទិញផងប្អូន មានដឹកញ្ជូនដល់ផ្ទះ។ កូវីដ១៩ ដាច់លុយទិញទឹកដោះគោឲ្យកូនហើយ។ អរគុណច្រើន!”
កីឡាករវ័យ៣៤ឆ្នាំធ្លាប់់លេងឲ្យក្លិបជាច្រើនដូចជា PTT Rayong, Customs, Samut Songkhram, Bangkok United, Chonburi និង Buriram United។ គេធ្លាប់ឈ្នះជ់ើងឯកក្របខណ្ឌកំពូលថៃ Thai League 1 ឆ្នាំ២០១៥ និង២០១៧ និងជើងឯក Thai FA Cup។ គេក៏បង្ហាញខ្លួនបាន៥លើកសម្រាប់ក្រុមជម្រើសជាតិថៃ ដោយឈ្នះ AFF Cup 2016៕