អ្នកប្រដាល់ ធឿ រ៉ាយាំង ធ្លាប់រស់នៅ មណ្ឌលគីរី ឡើងប្រកួត UFC
អ្នកប្រដាល់គុនចម្រុះ MMA ម្នាក់មានឈ្មោះថា Theo Rlayang ដែលធ្លាប់រស់នៅខេត្ត មណ្ឌលគីរី ប្រទេសកម្ពុជា នឹងធ្វើការប្រកួតកម្មវិធី Fury Fighting Championship on UFC Fighting Pass នៅថ្ងៃទី ១៦ ខែ ឧសភា ២០២១ នាទឹកដីសហរដ្ឋអាមេរិក ។
Theo Rlayang រឺ ធឿន រ៉ាយាំង ជាជនជាតិដើមភាគតិច ម៉ុងតាញ៉ា បានភៀសខ្លួនពីប្រទេសវៀតណាម ដោយសារការធ្វើទុក្ខបុកម្នេញផ្សេងៗ ហើយមករស់នៅក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR នៅភាគឦសាន្ត ខេត្តមណ្ឌលគិរីប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ហើយបានទៅរស់នៅសហរដ្ឋអាមេរិក ។
ធឿ រ៉ាយាំង មានវ័យ ២៦ ឆ្នាំ បានចាប់ផ្ដើមហ្វឹកហាត់គុនចម្រុះតាំងពីក្មេងដោយរូបគេទទួលបានពានរង្វាន់ជើងឯក ៣ ពីការប្រកួតទម្ងន់ ១៤៥ ផោន ស្មើនឹង ៦៥ គីឡូក្រាម និង ១៥៥ ផោន ឬ ៧០ គីឡូក្រាម។ ពានរង្វាន់ជើងឯក និងជ័យជម្នះទាំងអស់នោះ គឺបានមកពីការប្រកួតនៅក្នុងរដ្ឋ North Carolina ជាកន្លែងដែលកីឡាកររូបនេះរស់នៅ និងពីរទៀតមកពីរដ្ឋ Virginia នៅ អាមេរិក ។ ប្រវត្តិប្រកួតផ្លូវការ ៥ ដង មិនទាន់ស្គាល់ពាក្យថាចាញ់ និងស្មើ នៅឡើយ ទេ ។ នៅថ្ងៃទី ១៦ ខែ ឧសភា ២០២១ នេះរូបគេត្រូវប្រកួតជាមួយកីឡាករ Altum ក្នុងតំណែងគូឯក កម្មវិធី Fury Fighting Championship on UFC fighter Pass ៕