អាជ្ញាកណ្ដាលបាល់ទាត់ម្នាក់នៅហុងឌុយរ៉ាកាន់កាំភ្លើងចូលទីលាន
រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលចុងសប្ដាហ៍អំឡុងការប្រកួតមិនមែនអាជីពមួយក្នុងប្រទេសហុងឌុយរ៉ាស។
បើតាមសារព័ត៌មាន Televicentro ឧបត្តិហេតុនេះកើតឡើងនៅ La Jigua ខេត្ត Copan បន្ទាប់ពីអ្នកគាំទ្រជាច្រើនបានរត់សំដៅចូលទីលានដើម្បីតវាការសម្រេចចិត្តពីអាជ្ញាកណ្ដាល។
ក្នុងហេតុការណ៍នោះ លោកអាជ្ញាកណ្ដាលក៏បានបាញ់ឡើងលើដើម្បីការពារខ្លួនថែមទៀត។
មនុស្សម្នាក់បានស្រែកថា “គាត់មានកាំភ្លើង”។ យ៉ាងណា ពុំមាននរណារងរបួសឡើយ។
សារព័ត៌មាន Gulftoday បានផ្សាយថា ធ្លាប់មានហេតុការណ៍ស្រដៀងគ្នានេះដែរកាលប្រហែលកន្លះខែមុននៅប្រទេសម៉ិកស៊ិក ដែលពេលនោះមានបុរសម្នាក់កាន់កាំភ្លើងដើរចូលបានមនុស្សស្លាប់៣នាក់៕