លោក Koeman ការខឹងសម្បាររបស់ Messi ចំពោះការចាកចេញរបស់ Suarez គឺជារឿងធម្មតា
(BC-99)
លោក Ronald Koeman ដែលជាគ្រូបង្វឹករបស់ក្រុម Barcelona បាននិយាយទាំងសោះអង្គើយថាមិនគួរមានការភ្ញាក់ផ្អើលជាមួយនឹងការផ្ទុះកំហឹងរបស់ Lionel Messi ចំពោះការចាកចេញរបស់ Luis Suarez កាលពីសប្តាហ៍មុននេះទេ។
ឆ្លើយតបទៅនឹងកាយវិការដែល Messi បានបង្ហាញពីកំហឹងរបស់ខ្លួនចំពោះវិធីដែល Barca សម្រេចលើអនាគតរបស់ Luis Suarez ដោយបានលក់ទៅអោយ AT Madrid នាពេលថ្មីៗនេះលោក Koeman បាននិយាយថា “ខ្ញុំគិតថាវាជារឿងធម្មតាទេដែលកីឡាករម្នាក់មានការសោកសៅនៅពេលដែលមិត្តភក្តិរបស់គាត់ចាកចេញពីក្លឹបបន្ទាប់ពីពួកគេបានប្រើពេលវេលាជាច្រើនឆ្នាំនៅជាមួយគ្នា នេះហើយគឺជាផ្នែកមួយនៃបាល់ទាត់។ ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺត្រូវតែប្រកដថា Leo បានហ្វឹកហាត់និងអាចចូលរួមប្រកួតឲ្យក្រុមរបស់យើងបាន។ នៅទីកន្លែងហ្វឹកហ្វឺនគេគឺជាគំរូសម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំមិនបានឃើញថាគេបានរងផលប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរនុះទេ។ គាត់បានបង្ហាញខ្លួននៅក្នុងការហ្វឹកហាត់ហើយគេក៏នឹងបង្ហាញវត្តមាននៅក្នុងការប្រកួត។ ខ្ញុំគ្មានការសង្ស័យចំពោះ Leo ទេ” ។
Suarez បានចុះកុងត្រាជាមួយ Atletico Madrid កាលពីថ្ងៃសុក្រនិងអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមរបស់លោក Diego Simeone ពេលប្រកួតជាមួយ Granada នៅថ្ងៃអាទិត្យនេះខណៈដែល FC Barcelona ក៏នឹងត្រូវប្រកួតជាមួយ Villareal ផងដែរ។