ទើបជួយ Napoli ឈ្នះជើងឯកលីគកំពូលអ៊ីតាលី ស្រាប់តែគ្រូ Napoli ឮថា ទំនងចេញពីក្លិប
សារព័ត៌មានក្នុងប្រទេសអ៊ីតាលី បានរាយការណ៍ថា លោក Luciano Spalletti ទំនងនឹងចាកចេញពី Napoli នាដំណាច់រដូវកាលនេះ ដោយសារតែមិនត្រូវគ្នាជាមួយប្រធានក្លិប លោក Aurelio De Laurentiis។
ប្រភពដដែលរាយការណ៍ថា អ្នកទាំង២មិនស្ដីរកគ្នាទេ ហើយលោក Aurelio De Laurentiis ក៏មិនបានបង្ហាញភាពអបអរសាទរចំពោះលោក Spalletti ដែរ។ គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះបានចូលធ្វើគ្រូបង្គោល Napoli ក្នុងឆ្នាំ២០២១។
មានដំណឹងថា លោក Rafael Benitez ដែលធ្លាប់ធ្វើគ្រូបង្គោល Napoli ពីចន្លោះឆ្នាំ២០១៣ដល់២០១៥ ស្ថិតក្នុងការពិចារណាជ្រើសរើសមកកាន់ក្រុមនេះជាថ្មី។ ចំណែកអតីតអ្នកចាត់ការ Tottenham Hotspur លោក Antonio Conte ក៏ជាជម្រើសមួយទៀតដែរ៕