Dortmund នាំមុខ Bayern ២ពិន្ទុ ខណៈ Bundesliga សល់តែ១ប្រកួតទៀត
Borussia Dortmund ត្រូវការជ័យជម្នះតែមួយលើកទៀតប៉ុណ្ណោះដើម្បីឈានទៅក្រសោបយកតំណែងជើងឯកក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ក្រោយឈ្នះ Augsburg ដោយលទ្ធផល០ទល់នឹង៣។
ជ័យជម្នះនេះធ្វើឱ្យក្រុមអាវលឿងឈរលើកំពូលតារាង នាំមុខ២ពិន្ទុលើក្រុមលេខ២ Bayern Munich ដែលចាញ់ RB Leipzig ៣ទល់នឹង១។
Dortmund បានខកខានឈ្នះជើងឯក La Liga តាំងពីរដូវកាល២០១១/២០១២ ហើយពួកគេក៏អាចបញ្ឈប់គម្រោងយកជើងឯក១១លើកជាប់គ្នារបស់ Bayern Munich ដែរ។
ប្រកួតចុងក្រោយ Bayern Munich ត្រូវប៉ះ Cologne និង Dortmund ជួប Mainz៕