
មកយល់ដឹងខ្លះៗអំពីក្រុមទាំង៣ដែលបានឡើងមកលេងនៅក្រុមខណ័្ឌកំពូលរបស់អង់គ្លេស Premier League
ជាធម្មតានៅក្របខណ័្ឌបាល់ទាត់របស់ប្រទេសនិមួយៗតែងតែកំណត់អោយមានក្រុមដែលឋិតនៅតំបន់បាតតារាង៣ក្រុមធ្លាក់ចេញ និងទទួលក្រុមថ្មី៣ក្រុមអោយមកចូលរួមប្រកួតនៅរដូវកាលថ្មី។ ពេលនេះយើងមកចាប់អារម្មណ៍ក្រុមចំនួន៣ដែលបានឡើងមកលេងនៅក្នុងក្របខណ័្ឌកំពូលរបស់អង់គ្លេស Premier League ដែលមាន Wolverhampton Wanderers, Cardiff City និង Fulham ដូចតទៅនេះ!
៣-Fulham
- បានឡើងមកឆ្នាំនេះដោយសារតែប្រកួតជាប់នៅវគ្គ Play Off ក្រោយពីឈ្នះ Aston Villa ១-0
- រហ័សនាម The Cottagers អ្នកភូមិ ឬ Lily Whites ព្រលិតស
- Fulham បានធ្លាក់ចេញពី Premier League នៅរដូវកាល ២០១៣-២០១៤
- ក្រុមនេះធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA EUROPA League ម្តងនៅឆ្នាំ២០១០តែក៏ត្រូវចាញ់ក្រុម AT Madrid ២-១នៅម៉ោងបន្ថែម
- ជាក្រុមដែលបង្កើតឡើងនៅឆ្នាំ ១៨៧៩
- ទីលាន Craven Cottage ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ២៥៧០០កៅអី។
២-Cardiff City
- បានឡើងមកលេង Premier League ដោយសារជាប់ចំណាត់ថ្នាក់លេខ២នៅ League Championship
- Cardiff City ជាក្រុមបាល់ទាត់របស់ប្រទេសវែល
- ក្រុមនេះបានធ្លាក់ចេញពី Premier League នៅរដូវកាល ២០១៣-២០១៤ដំណាលគ្នាជាមួយ Fulham
- រហ័សនាម ត្រចៀកកាំខៀវ
- ធ្លាប់ឈ្នះ FA Cup ម្តងនៅឆ្នាំ ១៩២៧
- ជាក្រុមដែលបង្កើតនៅឆ្នាំ ១៨៩៩
- ទីលាន Cardiff City Stadium ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៣៣២៨០ កៅអី
១- Wolverhampton Wanderers
- បានឡើងមកលេង Premier League ក្រោយពីឈ្នះជាជើងឯកនៅ League Championship
- ជាក្រុមដែលធ្លាក់ចេញពី Premier League នៅរដូវកាល ២០១១-២០១២
- រហ័សនាម ក្រុមចចក
- ធ្លាប់ឈ្នះពានក្របខ័ណ្ឌកំពូល3ដង, FA Cup ៤ដង, ឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Cup ម្តងនៅឆ្នាំ១៩៧២ តែត្រូវចាញ់ក្រុម Tottenham Hotspur ២-៣
- ជាក្រុមដែលបង្កើតនៅឆ្នាំ ១៨៧៧
- ទីលាន Molineux Stadium ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៣១៧០០ កៅអី
សូមរង់ចាំតាមដានក្រុមចំនួន៣ផ្សេងទៀតដែលបានឡើងមកលេងនៅក្របខណ័្ឌកំពូលរបស់អេស្ប៉ាញ La Liga នៅថ្ងៃស្អែក។