Nottingham បញ្ចប់តំណែងអ្នកចាត់ការ Steve Cooper
Nottingham Forest បានបញ្ចប់តំណែងអ្នកចាត់ការ Steve Cooper និងបានដៅឈ្មោះលោក Nuno Espirito Santo អតីតអ្នកចាត់ការ Wolverhampton សម្រាប់ស្នងការងារ។
ក្រុមជើងឯក UEFA Champions League បានឈានដល់ការចែកផ្លូវពីគ្រូបង្វឹកជនជាតិអង់គ្លេស ក្រោយចាញ់ដល់ទៅ៥លើកក្នុងចំណោម៦ប្រកួត។
បុរសវ័យ៤៤ឆ្នាំបាន Nottingham ឡើងទៅ Premier League ក្នុងឆ្នាំ២០២២ បញ្ចប់ការរង់ចាំ២៣ឆ្នាំ។
Nottingham រកបានតែជ័យជម្នះ១លើកប៉ុណ្ណោះពី១៣ប្រកួតចុងក្រោយនៅ Premier League៕