ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រំពឹងថានឹងក្លាយជាដៃគូដ៏ល្អជាមួយ សៀង ចន្ធា នារដូវកាលក្រោយ
ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានសម្រេចផ្លាស់មកចូលរួមជាមួយបឹងកេតហើយកាលពីម្សិលមិញ បន្ទាប់ពីបញ្ចប់បេសកកម្មនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។
ក្នុងនោះផងដែរ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបញ្ចេញសារនៅលើបណ្តាញសង្គមរបស់ខ្លួនអំពីការផ្ទេរនេះផងដែរថា៖ “ស្វាគមន៍ការមកកាន់ក្លឹបយើងប្អូន សង្ឃឹមថាយើងនឹងជាដៃគូល្អនៅរដូវថ្មីខាងមុខនេះ ក្រុមមួយ ក្ដីស្រមៃមួយ និង បន្ថែមខ្សែរប្រយុទ្ធមួយទៀត”។
យ៉ាងណាក្តី កីឡាករវ័យ១៧ឆ្នាំនឹងមិនទាន់អាចចូលហ្វឹកហាត់ជាមួយក្រុមជើងឯកពានរង្វាន់សម្តេចតេជោកាលពីរដូវកាលមុននៅឡើយទេ ដោយរូបគេត្រូវបន្តភារកិច្ចជួយក្រុមជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ ក្នុងពាន BTV ដែលធ្វើឡើងនៅថ្ងៃទី១៤ ដល់ ១៧ខែធ្នូ នាប្រទេសវៀតណាម។