
អគ្គិសនីកម្ពុជាស្គាល់បរាជ័យហើយនៅ Cambodian League 2
ទីបំផុតទៅក្រុមបាល់ទាត់អគ្គិសនីកម្ពុជាបានស្គាល់ពាក្យថាចាញ់ហើយក្នុងការប្រកួតក្របខណ្ឌ Cambodian League 2 រដូវកាល២០២២ នេះ ក្រោយត្រូវបាននគរបាលជាតិយកឈ្នះដោយលទ្ធផល២ទល់នឹង១។
នេះជាបរាជ័យលើកដំបូងសម្រាប់អគ្គិសនីពីការប្រកួត១៤លើក។ នបានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី១ក្នុងនាទីទី០៦ឲ្យប៉ូលិស នាំមុខលើក្រុមហៅកាត់ EDC មុនមិត្តរួមក្រុម Paul Esoh Omogba រកបានគ្រាប់ទី២ នាទី៧៤។
ការចាញ់របស់អគ្គិសនីកម្ពុជានេះកើតឡើងតែមួយថ្ងៃ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង ត្រូវបានវិសាខាបញ្ចប់ភាពមិនចាញ់ដូចគ្នាក្នុងក្របខណ្ឌ Cambodian Premier League៕