អត្តពលិកកម្ពុជាមកដល់ប្រទេសកំណើតវិញរសៀលថ្ងៃអាទិត្យនេះអមដោយមេដាយ២៨គ្រឿង
ក្រុមកីឡាករ កីឡាការិនីមានពិការភាពកម្ពុជានឹងធ្វើដំណើរមកដល់មាតុភូមិកំណើតវិញនៅម៉ោង៣រសៀលថ្ងៃអាទិត្យ ទី០៧ ខែសីហា នេះក្រោយចប់យុទ្ធនាការអាស៊ានប៉ារ៉ាហ្គេម ២០២២។
ក្នុងព្រឹត្តិការណ៍កីឡាជនមានពិការភាពប្រចាំតំបន់អាស៊ាននេះ កម្ពុជារកបានមេដាយ២៨គ្រឿង ឈរលេខ៧នៃតារាងចំណាត់ថ្នាក់មេដាយសរុប ដែលមានមាស៧ ប្រាក់១០ និងសំរឹទ្ធ១១។ នេះជាកំណត់ត្រាមេដាយដ៏ច្រើនសម្រាប់កម្ពុជាបើធៀបទៅនឹងឆ្នាំមុនៗ។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូកីឡាប៉ារ៉ាឡាំពិកសរុបចំនួន សរុប ១៧៩នាក់ ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅក្រុងសូឡូ លើ ១១ប្រភេទកីឡា ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២៕