Derby County រងការកាត់ ១២ ពិន្ទុបន្ថែមដែលកាន់តែពិបាករើខ្លួនចេញពីតំបន់កាត់ចោល
(BC-99)
ដោយសារតែបានបំពានច្បាប់គណនេយ្យបានធ្វើឱ្យក្រុម Derby County ត្រូវកាត់ពិន្ទុចំនួន ១២ ពិន្ទុថែមទៀតដែលសរុបទៅគឺ ២១ ពិន្ទុហើយកំពុងតែឋិតនៅបាតតារាង League Championship ទៀតផង។
វិបត្តិហិរញ្ញវត្ថុរបស់របស់ក្លឹបដែលដឹកនាំដោយលោក Wayne Rooney មួយនេះបានកើតឡើងនៅក្នុងខែកញ្ញា នៅពេលដែលពួកគេបានសារភាពជាផ្លូវការណ៍នូវកង្វះខាតហិរញ្ញវត្ថុឈានទៅដល់ការក្ស័យធនគឺជាហេតុត្រូវទទួលរងពិន័យកាត់ពិន្ទុបន្ថែមចំនួន ១២ ពិន្ទុ។
ក្រុមរបស់ Wayne Rooney លេងបាន ១៧ ប្រកួតដោយទទួលជ័យជម្នះ ៣ ដង ស្មើ ៩ ដង និងចាញ់ ៥ ដងតាមពិតទៅត្រូវមាន ១៨ ពិន្ទុឈរនៅពីលើតំបន់កាត់ចោល តែដោយសារការទទួលរងពិន័យបែបនេះធ្វើឱ្យពួកគេនៅខ្វះ ៣ ពិន្ទុថែមទៀត។ បើទោះជាគំពុងតែឋិតនៅតំបន់កាត់ចោលទៅ League One យ៉ាងណាក្តីក៏អតីតកីឡាករ Manchester United ដែលជាអ្នកចាត់ការទូទៅនៅតែមានគំនិតសុទិដ្ឋិនិយមថា Derby នឹងឋិតនៅក្របខណ្ឌទី ២ នេះជាបន្តខណៈដែលការប្រកួតនៅសល់ចំនួន ២០ ដងទៀត។
គួរបញ្ជាក់ថាក្របខណ្ឌ League Championship នៅមិនទាន់អង្កេតរឿងអសកម្មរបស់ Derby ៣ ចំនុចផ្សេងទៀតនៅឡើយទេដោយកំពុងតែរង់ចាំប្រមូលភ័ស្តុតាងឱ្យបានជាក់លាក់។ ប្រសិនបើគេរកឃើញកំហុសទាំង ៣ ផ្សេងទៀតរបស់ក្រុមនេះបន្ថែមមែនពួកគេនឹងប្រឈមការដក ៩ ទៅ ១២ ពិន្ទុបន្ថែមទៀតដែរ។