កីឡាករភ្នំពេញក្រោន សួន នឿត ចូលរោងជ័យជាមួយប្អូនស្រី ឆន សុវណ្ណារាជ
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះខ្សែការពាររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន សួន នឿត និងប្អូនស្រីតារាចម្រៀង ឆន សុវណ្ណារាជ គឺ ឆន ស្រីណា បានចូលរោងជ័យសីរីមង្គល បន្ទាប់ពីភ្ជាប់ពាក្យជាមួយគ្នាតាំងពីឆ្នាំ ២០១៨ ។ កាលពីរដូវកាលមុនខ្សែការពាររូបនេះបានបង្ហាញខ្លួនត្រឹម២ប្រកួតប៉ុណ្ណោះ ដោយសាររូបគេបានរងរបួសក្នុងអំឡុងហ្វឹកហាត់ជាមួយសមាជិកក្នុងក្រុម ខណៈរដូវកាលថ្មីឆ្នាំ២០២០ នេះគ្រូបង្វឹក ស៊ុំ វណ្ណា បានដាក់អោយគេលេងទាំងខ្សែការពារឆ្វេងនិងស្តាំ ។ សូមបញ្ជាក់ថា សួន នឿត ជាខ្សែការពារដែលក្លិប ភ្នំពេញក្រោន បានជ្រើសរើសតាំងពីឆ្នាំ ២០១១ មក ហើយរូបគេក៏ធ្លាប់ជម្រើសជាតិយុវជនអាយុក្រោម ១៣ ឆ្នាំរហូតដល់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ ឆ្នាំក្នុងឆ្នាំ ២០១៦ ផងដែរ ។