ក្រុមចំណូលថ្មី កំពង់ចាម និង គិរីវង់ ធ្វើបានល្អថ្ងៃបើកឆាកលីហ្គកំពូលកម្ពុជា
ក្រុមសមាជិកថ្មីនៃលីហ្គកំពូលបាល់ទាត់កម្ពុជាសុទ្ធតែរកបានជ័យជម្នះដូចគ្នាក្នុងនោះក្រុមខេត្តកំពង់ចាម បានយកឈ្នះក្រុម អគ្គិសនី ខណៈ គីរីវង្សសុខសែនជ័យ ឈ្នះក្រុមយុវជនសាលាបាល់ទាត់បាទី កាលពីម្សិលមិញ ពោលគឺជាថ្ងៃបើករដូវកាលថ្មីតែម្តង ។
ក្រុមខេត្តកំពង់ចាមដែលទទួលបានសិទ្ធចូលរួមនៅលីគកំពូលកម្ពុជានារដូវកាលនេះបានយកឈ្នះក្រុមម្ចាស់ផ្ទះ EDC ក្នុងលទ្ធផល ១ ទល់ ០ ខណៈក្រុមម្ចាស់ផ្ទះ គីរីវង្សសុខសែនជ័យ បានយកឈ្នះក្រុម សាលាបាល់ទាត់បាទី ៤ ទល់ ១ ។ ក្នុងជាមួយគ្នាថ្ងៃនោះដែរនៅមានការប្រកួតមួយគូទៀតដែល ភ្នំពេញក្រោន ចាញ់ក្រុមភ្ញៀវ បឹងកេត ក្នុងលទ្ធផល ៣ ទល់ ២ ។
សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ នេះមានចំនួន៤គូបន្តទៀត៖
រូបភាព៖ CNCC