មូលហេតុលោក ភា សុភ័ក្រ្តា លាលែងពីគ្រូជំនួយជម្រើសជាតិកម្ពុជា
លោក ភា សុភ័ក្រ្តា បានលាលែងពីដំណែងជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយមូលហេតុគឺចង់ងាកមកផ្តោតលើការងារកម្មវិធីកីឡា ការគ្រប់គ្រងជំនួញ និង មានពេលវេលាសម្រាប់សម្រាកលំហែរកាយខ្លះជាមួយគ្រួសារសិន ខណៈមិនមានបំណងវិលមកជម្រើសជាតិវិញឡើយ ។
អតីតគ្រូបង្គោលក្រុមកងយោធពលខេមរៈភូមិន្ទរូបនេះ បានលើកឡើងថា ភាគរយតិចតួចណាស់ដែលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញ អ្វីដែលសំខាន់គ្រូកំរិត A នេះចង់មកកាន់ការងារបង្វឹកផ្ទាល់ដូចពីមុន នឹងបង្កើតកម្មវិធីសម្រាប់ហ្វឹងហាត់យុវជនដោយខ្លួនឯង។ គ្រូបង្វឹកវ័យក្មេងរូបនេះក៏បានបង្ហាះក្នុងហ្វេសប៊ុកផ្ទាល់របស់ខ្លួនថា អរគុណគ្រប់យ៉ាង សំរាប់ពេលវេលា ចំណេះដឹង និងបទពិសោធន៍ការងារ។
គួរបញ្ជាក់ផងដែរថា លោក ភា សុភ័ក្រ្តា បានមកកាន់ការងារជាគ្រូជំនួយនាក្រុមជម្រើសជាតិកម្ពុជារបស់លោក Félix Dalmás នេះកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងការហ្វឹកហាត់កីឡាករត្រៀមការចូលរួមប្រកួតជម្រុះ FIFA World Cup Qatar 2022 ជំទី១៕