
គ្រូ Real ចង់ដូរតាក់តិចលេងក្រោយយកបាន Bellingham
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ Real អាចត្រលប់ទៅផ្ដោតលើខ្សែបម្រើ ដោយសារវត្តមានរបស់ Jude Bellingham ។
គ្រូបង្គោល Ancelotti ធ្លាប់រៀបរូបមន្ត ៤-៣-៣ យូរហើយ តែអាចប្តូរទៅ ៤-៣-១-២ ដោយ Bellingham លេងតួនាទីលេខ១០ ។ ព័ត៌មាននេះត្រូវបានបង្ហាញដោយអ្នកកាសែត Pep Clotet នៅក្នុងកាសែត Marca។
Bellingham នឹងទទួលបានការគាំទ្រពីកីឡាករស្នូលជាច្រើនផ្សេងទៀតនៅក្នុងតំបន់បម្រើរួមមាន Kroos, Tchouameni, Modric, Valverde, Ceballos និង Camavinga ។ ក្នុងតួនាទីលេខ១០ខ្សែបម្រើអង់គ្លេសត្រូវបានលើកទឹកចិត្តឱ្យបន្ថែមមត្ថភាពរកគ្រាប់បាល់ផងដែរ៕