CR7 សុំអាជ្ញាកណ្ដាលចុះហត្ថលេខាលើគ្រាប់បាល់
អាជ្ញាកណ្តាល Abdullah Al-Harbi បានចុះហត្ថលេខាលើគ្រាប់បាល់ឲ្យ Cristiano Ronaldo បន្ទាប់ពី Al Nassr បានផ្តួល Al Wehda ៤-០ ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតដែល CR7 រកបាន៤គ្រាប់ម្នាក់ឯង។
បន្ទាប់ពីរកបាន៤គ្រាប់ម្នាក់ឯងក្នុងសំណាញ់់ Al Wehda អតីតខ្សែប្រយុទ្ធ Man UTD ត្រូវបានផ្តល់សិទ្ធិក្នុងការកាន់បាល់នៃការប្រកួតទុកជាអនុស្សាវរីយ៍។ បុគ្គលិក Al Nassr ម្នាក់បានកាន់បាល់ឱ្យអាជ្ញាកណ្តាល Al-Harbi ចុះហត្ថលេខា មុនពេលប្រគល់វាទៅ Ronaldo វិញ។
CR7 ចូលទៅពីខាងក្រោយ ហើយបានសួរលោក Al-Harbi ថា “៖ តើអ្នកចុះហត្ថលេខាឱ្យខ្ញុំបានទេ?”
នេះជាលើកដំបូងហើយដែល Ronaldo សុំអាជ្ញាកណ្ដាលចុះហត្ថលេខា៕