Arsene Wenger ទំនងបញ្ចប់អាជីពជាគ្រូបង្វឹក ក្រោយទទួលបានតំណែងធំនៅ FIFA
អតីតគ្រូបង្វឹក Arsene Wenger បានវិលត្រលប់មកកាន់ពិភពបាល់ទាត់វិញហើយ បន្ទាប់ពីទទួលតំណែងជាប្រធានផ្នែកអភិវឌ្ឍបាល់ទាត់សកលរបស់ FIFA។
បុរសជនជាតិបារាំងមានភារកិច្ចជួយអភិវឌ្ឍបាល់ទាត់សកលទាំងផ្នែកបុរសនិងផ្នែកនារី ហើយក៏ជួយផ្នែកបច្ចេកទេសក្នុងកីឡាមួយនេះផងដែរ។ លោកពេលនេះជាសមាជិកម្នាក់នៃក្រុមប្រឹក្សាបច្ចេកទេសរបស់ International Football Association Board និងជាប្រធានក្រុមសិក្សាបច្ចេកទេសរបស់ FIFA។
លោក Wenger បានចុះចេញពីតំណែងអ្នកចាត់ការ Arsenal ក្នុងខែឧសភាឆ្នាំ២០១៨ ក្រោយដឹកនាំក្លិបនេះអស់រយៈពេល២២ឆ្នាំ។