AC Milan ធ្វើការអះអាងជុំវិញផែនការផ្ទេរយកខ្សែប្រយុទ្ធ Chelsea Olivier Giroud
(BC-99)
ក្លឹប AC Milan បានចេញមកបង្ហើបនូវការត្រៀមបង់ថ្លៃទិញយកខ្សែប្រយុទ្ធវ័យចំណាស់របស់ក្រុមតោខៀវ Chelsea គឺកីឡាករបារាំង Olivier Giroud ។
ទោះបីមានវ័យរាងជ្រែរបន្តិចក៏ដោយក៏ក្រុម AC Milan បានធ្វើការប្រកាសថាពួកគេមានការចាប់អារម្មណ៍ជាខ្លាំងចំពោះកីឡាករ Giroud និងយល់ព្រមដាក់សំណើរទិញជាផ្លូវការទៅកាន់តោខៀវ Chelsea ដើម្បីនាំយកបុរសវ័យ ៣៤ ឆ្នាំរូបនេះមកកាន់ប្រទេស អ៊ីតាលី នេះបើយោលទៅតាមការរាយការណ៍សោយសារប័ត៌មាន Sky Italia ។
Giroud ត្រូវបានធានាដោយក្រុមដែលមានរហស្សនាម Rossonero (ក្រហមឆ្នូតខ្មៅ) នេះលើការចុះហត្ថលេខាជាលាយលក្ខអក្សរប្រសិនបើក្រុមតោខៀវ Chelsea មានការយល់ព្រមតាមតម្លៃស្នើសុំរបស់ពួកគេ។ AC Milan ក៏បានបង្ហាញនូវឆន្ទៈចង់ដោះស្រាយលក្ខខណ្ឌជាមួយ Chelsea ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធកណ្តាលរូបនេះនៅសល់ពេលវេលាជាមួយ Chelsea ពេញមួយឆ្នាំទៀត ក៏ប៉ុន្តែតាំងពីខែ ឧសភា មកម្ល៉េះ Chelsea មិនបានបង្ហាញពីបំណងចង់ថែរក្សារកីឡាកររូបនេះឡើយ។ រីឯ Giroud ខ្លួនឯងក៏មានបំណងចាកចេញពីទីក្រុងឡុងដ៍នៅរដូវក្តៅនេះដែរ ដោយរូបគេធ្លាប់និយាយបេបនេះប្រាប់មិត្តរួមក្រុង។