ATM មិនបានលេង Europa League ទេ ក្រោយបានត្រឹមលេខ៤ក្នុងពូលនៅ UCL
Atletico Madrid នឹងមិនមានវត្តមានទាំងក្នុងការប្រកួត UEFA Europa League ក្រោយចាញ់ Porto ២ទល់នឹង១ក្នុងការប្រកួត UEFA Champions League។
ពួកគេរំពឹងថា ហោចណាស់ក៏មានលេង Europa League អីដែរ ក្រោយអស់ឱកាសពេលស្មើ Bayer Leverkusen តាំងពីសប្ដាហ៍មុន។ ប៉ុន្តែគ្រាប់បាល់ពី Mehdi Taremi និង Stephen Eustaquio បានផ្ដល់ជ័យជម្នះដល់ Porto ទោះបី Ivan Marcano ភ្លាត់ចូលទីខ្លួនឯងបង្កើតគ្រាប់បាល់ដល់ ATM ក៏ដោយ។
នេះជាលើកទី១ហើយដែលក្រុមលោក Diego Simeone បញ្ចប់នៅបាតតារាងវគ្គចែកពូល។ ដូច្នេះ Porto និង Club Brugge ឡើងទៅវគ្គ១៦ក្រុម និង Leverkusen បន្តលេងវគ្គ៣២ក្រុម Europa League៕