
ឆុំ ភីសា រំឭករឿងមានពីរបីក្លិបទាក់ទង មុនវិលមកជួយភ្នំពេញក្រោនឈ្នះពានច្រើន
មុនវិលត្រលប់មកកាន់កីឡដ្ឋាន RSN សាជាថ្មីនៅរដូវកាល២០២១ ខ្សែការពារ ឆុំ ភីសា បង្ហើបថា មានក្លិបគូប្រជែងពីរទៅបីក្លិបទៀតដែរបានទាក់ទងរូបគេ ប៉ុន្តែគេបានសម្រេចចិត្តវិលចូលភ្នំពេញក្រោនវិញ ក្រោយចាកចេញពីអង្គរថាយហ្គឺរ។ គេថា ការសម្រេចចិត្តបែបនេះ ព្រោះភ្នំពេញក្រោនជាទ្រនំមួយដែលបានរួមចំណែកសំខាន់បណ្ដុះបណ្ដាលរូបគេ។
ក្នុងរដូវកាល២០២១ និងឈានចូលដល់រដូវកាល២០២២នេះ កីឡាករមកពីខេត្តបាត់ដំបងបានរួមចំណែកឈ្នះជើងឯកលីគកំពូល និង Super Cup ព្រមទាំងពានរង្វាន់មិត្តភាពចំនួន២ទៀត។
កីឡាករមានកំណើតនៅខេត្តបាត់ដំបងពិតជាស្ដាយចំពោះការចែកឋានរបស់អតីតប្រធានក្លិបភ្នំពេញក្រោន លោកឧកញ៉ា ឫទ្ធី សំណាង ព្រោះលោកជាអ្នកឱកាសដ៏សំខាន់ដល់រូបគេ។
គួរដឹងដែរថា ឆុំ ភីសា ទៅភ្នំពេញក្រោន ដំបូងក្នុងឆ្នាំ២០១៣ មុនចេញទៅអង្គរថាយហ្គឺនាដំណាច់រដូវកាល២០១៧៕