ដឹងអត់? Cristiano Ronaldo និយាយអ្វីខ្លះ ក្រោយឈ្នះពានរង្វាន់កិត្តិយសពិសេសពី FIFA
ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់ពិសេស “FIFA Special Award” ក្នុងកម្មវិធី FIFA The Best កាលពីម្សិលមិញ ដែលប្រារព្ធឡើងនៅការិយាល័យកណ្ដាលក្នុងទីក្រុង Zurich ប្រទេសស្វីស។
ពានរង្វាន់ដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះឈ្នះ គឺជាពានរង្វាន់ កីឡាករដែលរកបានគ្រាប់ច្រើនជាងគេបង្អស់ឱ្យក្រុមជម្រើសជាតិដោយស៊ុតបញ្ចូលទីបានចំនួន១១៥គ្រាប់ គិតត្រឹមពេលបច្ចុប្បន្ននេះ។
ក្រោយពីឈ្នះពានរង្វាន់ពិសេសពី FIFA ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ បាននិយាយឱ្យដឹងថា៖ “វាគឺជាកិត្តិយសដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំក្នុងការឈ្នះពានរង្វាន់មួយនេះ។ វាគឺជាកិតិ្តយសសម្រាប់កីឡាករគ្រប់រូបដែលអាចបង្ហាញសមិទ្ធផលរបស់ខ្លួនឱ្យក្រុមជម្រើសជាតិបាន ហើយខ្ញុំសូមអរគុណដល់មិត្តរួមក្រុមគ្នាទាំងអស់”។
គួរឱ្យដឹងថា ក្រៅពីឈ្នះពានរង្វាន់ពិសេសខាងលើនេះ អតីតសមាជិក Sporting Lisbon, Real Madrid និង Juventus ក៏បានស្ថិតក្នុងបញ្ជីកីឡាករ១១នាក់ល្អបំផុតប្រចាំឆ្នាំរបស់ FIFA ផងដែរ។