អតីតភ្នាក់ងាររបស់ Verrati ចោទ PSG រឿងគំរាមកីឡាករ
អតីតភ្នាក់ងាររបស់ Marco Verratti គឺលោក Donato Di Campli បានចោទប្រកាន់ Paris Saint Germain ពីបទគំរាមកំហែង មិនឲ្យអតីតកីឡាករលោកចូលរួមជាមួយ Barca ។
លោក Di Campli បានប្រាប់គេហទំព័រព័ត៌មានអេស្ប៉ាញ Relevo កាលពីថ្ងៃពុធទី១២ ខែកក្កដាថា “៖ នៅ ក្រុងប៉ារីស កីឡាករកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ អ្នកមិនអាចធ្វើអ្វីដែលអ្នកចង់បាននៅទីនោះបានទេ។ អាកប្បកិរិយារបស់ PSG គឺតែងតែគំរាមកំហែង” ។ .
Di Campli បាននិយាយថា គាត់និង Verratti បានសម្រេចចិត្តផ្លាស់ទៅ Barca ប៉ុន្តែមិនបានបង្ហាញពីពេលណានោះទេ។ នេះធ្វើឲ្យម្ចាស់ក្លិប PSG ខឹង។ Di Campli បង្ហើបថាលោកត្រូវបានព្រមានដោយប្រធានក្លិប លោក Nasser Al Khelaifi ថាប្រសិនបើ បន្តចរចាជាមួយ Barca នោះនឹងរកភ្នាក់ងារថ្មីឲ្យ។
Di Campli បន្ថែមថា “៖ខ្ញុំប្រាកដថា Verratti ភ័យខ្លាច ទោះបីជាខ្ញុំមិនទម្លាយក៏ដោយ។ ប្រសិនបើអ្នកប្រឆាំងនឹងពួកគេ អ្វីៗនឹងក្លាយទៅជារឿងផ្ទាល់ខ្លួន។”
នៅឆ្នាំ ២០១៧ Verratti បានចែកផ្លូវជាមួយ Di Campli ហើយបានចុះកិច្ចសន្យាជាមួយភ្នាក់ងារ Mino Raiola៕