Erik Ten Hag ថាឆ្នាំដំបូងមិនមែន ប្រជែងយក PremierLeague ទេ
លោក Erik ten Hag បញ្ចេញអារម្មណ៍ នៅក្នុងសន្និសីទកាសែតជាលើកដំបូងក្នុងនាមជាអ្នកដឹកនាំរបស់ក្លិបបិសាចក្រហម លោក Erik Ten Hag បានឆ្លើយតបទៅកាន់សំណួរអ្នកកាសែតជាច្រើន ក្នុងនោះលោកក៏បានឆ្លើយតបនឹងសំណួរប្រកួតប្រជែងដណ្ដើមពាន Premier League នៅរដូវកាលក្រោយផងដែរ។
លោក Ten Hag បានឆ្លើយថា ” ខ្ញុំមិនទាន់គិតពីរឿងដណ្ដើមយកឈ្នះពាន Premier League ក្នុងពេលនេះទេ។ ខ្ញុំគិតពីផែនការមកដឹកនាំនេះគឺដើម្បីស្ដារក្រុម។ វាជាគម្រោងច្បាស់លាស់ ហើយអនុវត្តគម្រោងនេះ វាត្រូវការពេលវេលា។ អ្វីដែលយើងចង់បានគឺឈ្នះគ្រប់ប្រកួត ហើយនិយាយទៅគឺតាមដានពីមួយប្រកួត ទៅមួយប្រកួតសិន បន្ទាប់មកគឺយើងនឹងដឹងហើយ “។
លោកបានបន្តថា ” Premier League ជាលីគកំពូលដ៏អស្ចារ្យមួយ។ ខ្ញុំធ្លាប់បានជួបគ្រូបង្វឹកធំៗ មកពីក្លឹបធំៗ អញ្ចឹងខ្ញុំដឹងត្រូវធ្វើយ៉ាងម៉េច ប៉ុន្តែច្បាស់ណាស់ ខ្ញុំបានត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយពួកគេ “។
The Nightmare