Fulham បដិសេធសំណើទិញ Mitrovic
Fulham បានច្រានចោលការដេញថ្លៃ២៥លានផោនពីក្រុម Al-Hilal របស់ Saudi Pro League សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី Aleksandar Mitrovic ។
កីឡាករវ័យ 28 ឆ្នាំដែលបានចូលរួមជាមួយ Fulham ពី Newcastle ក្នុងតម្លៃ២២ លានផោនក្នុងឆ្នាំ ២០១៨ នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀត។
ប្រភពនៅ Fulham បានប្រាប់ BBC Sport ថាពួកគេបានច្រានចោលការផ្តល់ជូននេះ ហើយមិនចង់លក់ Mitrovic ទេ។
Al-Hilal បានចុះហត្ថលេខាលើខ្សែការពារ Kalidou Koulibaly របស់ Chelsea និងខ្សែបម្រើ Ruben Neves របស់ Wolves នៅរដូវក្តៅនេះ។
Mitrovic ស៊ុតបញ្ចូលទីបាន១៤គ្រាប់នៅ Premier League កាលពីរដូវកាលមុន ខណៈដែលក្រុម Fulham បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០នៅពេលពួកគេត្រលប់ទៅកាន់ក្របខណ្ឌកំពូល។