Fabianski ទទួលការគោរពពីមិត្តរួមក្រុម និងគូប្រជែងក្នុងប្រកួតចុងក្រោយរបស់ខ្លួន
ជំនួបជម្រុះ FIFA World Cup 2022 ឈ្នះសាំងម៉ារុំាង ៥ទល់នឹង០ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា គឺជាបង្ហាញខ្លួនលើកចុងក្រោយក្នុងក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញសម្រាប់អ្នកចាំទី Lukasz Fabianski។
កីឡាករវ័យ៣៦ឆ្នាំបានប្រកាសចូលនិវត្តន៍នាពេលថ្មីៗ ដោយជំនួបតទល់សាំងម៉ារុំាង គឺជាការប្រកួតចុងក្រោយរបស់គេ។
មុនការប្រកួតចាប់ផ្ដើម គេទទួលបានការឈរជារនាំងកិត្តិយសពីកីឡាករក្រុមទាំង២ ហើយត្រូវបានប្ដូរចេញក្នុងនាទី៥៨ ទាំងទឹកភ្នែក។
Lukasz Fabianski ជាប់ជម្រើសជាតិប៉ូឡូញក្នុងឆ្នាំ២០១៦។ រយៈពេល១៥ឆ្នាំកន្លងមកនេះ កីឡាករក្លិប West Ham United ចូលលេងបាន ៥៧ប្រកួត៕