
គ្រាន់តែពានបើករដូវកាលថ្មី Vietnam Super Cup ! ក្រុមឈ្នះទទួលបានរង្វាន់ជាង១២ម៉ឺនដុល្លារ
ការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ប្រទេសវៀតណាំ នឹងចាប់ផ្តើមប្រកួតនៅដើមខែក្រោយនេះហើយ ក្នុងនោះបើមិនប្រែប្រួលទេ ការប្រកួតធ្វើឡើងនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ នេះហើយ។ជាមួយគ្នានេះ មុននឹងចាប់ផ្តើមប្រកួតរដូវកាលថ្មី២០១៩នេះ ក៏មានធ្វើការប្រកួតដណ្តើមពានរង្វាន់ Vietnam Super Cup ដែលជាជំនួបគ្នារវាង ម្ចាស់ជើងឯក (V.League ) Hanoi Football Club ប្រកួតជាមួយម្ចាស់ជើងឯក (Vietnamese Cup) Binh Doung ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភះ ស្អែកនេះ ក្នុងកីឡដ្ឋាន Hong Day Stadium នៅវេលាម៉ោង ៤រសៀលតទៅ ក្នុងទឹកដីប្រទេសវៀតណាម។

Hanoi Football Club
សូមបញ្ជាក់ថា ជើងឯកលីគកំពូលវៀតណាម ( V.League ) នឹងប្រកួតជាមួយជើងឯក វៀតណាមខាប់ ( Vietnamese Cup ) អ្នកឈ្នះនឹងទទួលបានរង្វាន់ជាង១២ម៉ឺនដុល្លារអាមេរិច រីចំណែកឯក្រុមរងជើងឯក ទទួលបានប្រាក់រង្វាន់ ជាង៨ពាន់ដុល្លារ៕

Binh Doung