នៅខ្មែរក៏ខ្លាំង នៅថៃក៏ខ្លាំង តើគួរប៉ះគុនខ្មែរយើងមួយណា!
អ្នកប្រដាល់គុនថៃកាត់បារាំង ឌិន ណាផូ នៅតែរក្សាកំណត់ត្រាប្រកួតឈ្នះជាបន្តទៀត ស្របពេលដែលកាលពីថ្ងៃម្សិលមិញ កីឡាករថៃរូបនេះទើបតែប្រកួតឈ្នះពិន្ទុមិត្តរួមជាតិរបស់គេ យ៉ត កុសល ដែលការប្រកួតធ្វើឡើងក្នុងខេត្តសុរិន្ទប្រទេសថៃ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថាប៉ុន្មានខែចុងក្រោយនេះ ទាំងការប្រកួតក្នុងទឹកដីកម្ពុជា និង ទឹកដីកំណើតរបស់គេក្តី កីឡាករកូនកាត់រូបនេះមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ ពោលគឺសូម្បីតែ ម៉ៃ សុទ្ធ និង ហ្វុន លួង ដែលមិនធ្លាប់ប្រកួតចាញ់ក្នុងទឹកដីកម្ពុជា ក៏នៅតែមិនអាចប្រកួតឈ្នះកីឡាករថៃរូបនេះឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានោះ ក៏មានប្អូនកម្ពុជាដែលស្រលាញ់វិស័យគុនខ្មែរ បានសំណូមពរឲ្យកីឡាករថៃរូបនេះ ធ្វើការប្រកួតសងសឹកជាមួយកីឡា មឿន សុខហ៊ុច ផងដែរ ព្រោះថា អ្នកទាំង២ធ្លាប់ប្រកួតជាមួយគ្នាពីរលើករួចមកហើយ ដោយឈ្នះចាញ់ម្នាក់ម្តង៕