ស៊ិន សុវណ្ណមករា កីឡាករបទពិសោធច្រើនជាងគេក្នុងក្រុម U19 កម្ពុជា
ស៊ិន សុវណ្ណមករា ត្រូវបានចាត់ទុកជាកីឡាករមានបទពិសោធច្រើនជាងគេក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ត្រៀមប្រកួត AFF U19 Championship 2022។
ជាក់ស្ដែង បន្ថែមពីលើការប្រកួត AFF U19 ខ្សែបម្រើមកពីខេត្តព្រៃវែង ក្នុងឆ្នាំ២០២២ បានជាប់ឈ្មោះក្នុងក្រុម U23 កម្ពុជា នៅ AFF U23 Championship, ក្រុម U22 នៅស៊ីហ្គេម និងក្រុមធំជម្រុះ AFC Asian Cup 2023។ លោក Koji Gyotoku គ្រូបង្គោល U19 កម្ពុជាក៏បានបង្ហាញក្ដីរំពឹងថា មករា នឹងជួយក្រុមបានច្រើន។
គួរដឹងដែរថា U19 កម្ពុជាស្ថិតក្នុងពូល B មាន ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី។ ក្រុមកម្ពុជាត្រូវបើកឆាកប៉ះសិង្ហបុរី ថ្ងៃទី០៣ ខែកក្កដា បន្តដោយជំនួបជាមួយម៉ាឡេស៊ីថ្ងៃទី០៥ ខែកក្កដា, ឡាវ ថ្ងៃទី០៧ ខែកក្កដា និងទីម័រខាងកើត ថ្ងៃទី១១ ខែកក្កដា៕