Liverpool ដំឡើងប្រាក់ខែ Salah គុណនឹង២ ចងជើងកុំឲ្យ Chelsea ទិញបាន
ក្នុងការបន្តកិច្ចសន្យាកាលពីប៉ុន្មានថ្ងៃមុន Liverpool ក៏បានដំឡើងប្រាក់ឈ្នួលប្រចាំសប្ដាហ៍ដល់ Mohamed Salah ដែរ ដោយចំនួនចាស់ត្រឹម២០ម៉ឺនផោន តែបានឡើងដល់៤០ម៉ឺនផោន។
បើតាមការផ្សាយពី Daily Mail និង the Sun ភ្នាក់ងារ Salah គឺលោក Ramy Abbas បង្ហើបថា Chelsea ចង់ទិញខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះ៣រដូវកាលពី Liverpool។ Salah ក៏ចង់ទៅ Stamford Bridge វិញដែរ បើចរចាជាមួយ Liverpool អត់ត្រូវរឿងកុងត្រាថ្មី។
តាមពិតទៅ ការចរចារវាងភាគី Salah និង Liverpool ធ្វើឡើងដល់ទៅជិត១ឆ្នាំទើបសម្រេចបាន។ កាលពីមុនកីឡាករដែលមានប្រាក់ឈ្នួលថ្លៃជាងគេ គឺ Virgil van Dijk ដែលទទួលបាន២២៥០០០ផោនក្នុងមួយសប្ដាហ៍៕