Man City ប្ដឹងរឿងហ្វេន Liverpool ស្ដោះទឹកមាត់ដាក់ក្រុមការងារគ្រូ
Manchester City បានប្ដឹងទៅកាន់ Liverpool ឲ្យស្រាវជ្រាវរឿងអ្នកគាំទ្រហង្សក្រហមម្នាក់ស្ដោះទឹកមាត់ដាក់ក្រុមការងារគ្រូរបស់ខ្លួនក្នុងជំនួប Premier League រវាងក្រុមទាំង២ដែលបញ្ចប់ដោយលទ្ធផល២ទល់នឹង២នៅ Anfield។
លោក Pep Guardiola អ្នកចាត់ការ Man City ទទូចថា ដំបូងឡើយអត់ដឹងរឿងហ្នឹងទេ តែដឹងពេលក្រោយប៉ុណ្ណោះ។
លោកថា អត់បានឃើញទេ តែមានក្រុមការងារប្រាប់។ លោកសង្ឃឹមថា នឹងមានការស្រាវជ្រាវ។
បើតាមការបញ្ជាក់ BBC ឲ្យដឹងថា Liverpool បាននិងកំពុងស៊ើបអង្កេតលើករណីខាងលើនេះហើយ៕