ជំនួប ៤ លើកចុងក្រោយ អង្គរថាយហ្គឺរ មិនដែលចាញ់ គិរីវង់សុខសែនជ័យ ឡើយចុះរសៀលនេះ?
ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ នឹងត្រូវទទួលស្វាគមន៍ គិរីវង់សុខសែនជ័យ ក្នុងការប្រកួតសប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២០ នាថ្ងៃទី០១ ខែមិនានេះ លើវាលស្មៅកីឡដ្ឋាន SRU នៅវេលាម៉ោង ៣:៣០ នាទីរសៀល។
កីឡាករដែលគិតថាគ្រោះថ្នាក់ នឹងគួរឲ្យចាប់អារម្មណ៍របស់ អង្គរថាយហ្គឺរ គឺខ្សែប្រយុទ្ធ DEBIRO DZARMA BATA ដែលរកបាន ៣គ្រាប់ (HAT-TRICK) ជាមួយក្រុមសូលទីឡូអង្គរ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ចំណែកកីឡាករដែលគួរឲ្យចាប់អារម្មណ៍របស់ គិរីវង់សុខសែនជ័យ គឺខ្សែប្រយុទ្ធ ដាវ នីម ទាំងល្បឿនទាំងបច្ចេកទេសស៊ុតបញ្ចូលទី ពោលគឺក្នុងជំនួបជាមួយ ព្រះខ័នរាជស្វាយរៀង ១គ្រាប់ ផងដែរ។ ចំពោះប្រវត្តជួបគ្នាចំនួន ៤លើកចុងក្រោយ ក្រុមដែលមានទីតាំងនៅខេត្តសៀមរាប មិនដែលចាញ់ ក្រុមមកពីខេត្តតាកែវឡើយ ពោលគឺឈ្នះទាំងអស់តែម្តង។
គួបញ្ជាក់ផងដែរថា គិតត្រឹមសប្តាហ៍ទី៣នេះ ក្រុម អង្គរថាយហ្គឺរ កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ ដោយឆ្លងកាត់ការប្រកួត ២លើក ឈ្នះម្តង ស្មើម្តង នឹងមិនដែលចាញ់ ស្របពេលដែលក្រុម គិរីវង់សុខសែនជ័យ កំពុងឈរលេខ១២ បន្ទាប់ពីក្រុមបាតតារាង ដោយឆ្លងកាត់ការប្រកួត ២លើក មិនដែលឈ្នះ នឹងមិនដែលស្មើ គឺចាញ់ទាំងពីរលើក៕