Agbonlahor និយាយថា Jack Grealish អាចមានអនាគតល្អប្រសើរបើគេជ្រើសរើសយក Barcelona ឬ Juventus ជំនួសក្រុម Man Utd
(BC-99)
កីឡាករបាល់ទាត់ដែលមានតម្លៃខ្លួន ៧០ លានផោនដែល Aston Villa បានកាត់ថ្លៃអោយទៅលោក Ole Gunnar Solskjaer ធ្វើការពិចារណា ត្រូវបានរៀមច្បងរបស់ខ្លួនគឺ Gabriel Agbonlahor ធ្វើការណែនាំអោយសម្លឹងពីអនាគតដ៏ធំរបស់ខ្លួនអោយហួសពីក្រុម Manchester United ។
វិរបុរស Aston Villa ដែលមានអាយុ ៣៣ ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំធ្លាប់បានលេងជាមួយ Grealish គេគឺជាខ្សែបំរើប្រយុទ្ធដ៏ល្អបំផុតរបស់អង់គ្លេសនាពេលបច្ចុប្បន្ននេះ។ នោះហើយជាមូលហេតុដែល Grealish អាចទៅណាក៏បានដែលល្អជាងការផ្ទរទៅកាន់ Manchester United ទៅទៀត។ គេអាចចូលរួមជាមួយក្រុមដ៏ល្អណាមួយក្នុងពិភពលោកដែលសូម្បីតែ Barcelona ឬ Juventus ។ ដូច្នេះគេមិនចាំបាច់ដាក់កម្រិតអោយខ្លួនឯងត្រូវតែធ្វើជាកីឡាកររបស់ United ដែលផ្តោតទៅលើការប្រជែងយកទីតាំងទៅលេង Champions League នោះទេ”។
Gabriel Agbonlahor បាននិយាយបន្ថែមទៀតថា “ ចំណុចល្អរបស់ Grealish គឺជាការរត់ប្រដេញនៅទីតាំងផ្សេងៗនិងរកគ្រាប់បាល់បានដោយមិនមានការភ្លាត់ស្នៀត។ គេគឺជាប្រភេទកីឡាករដែលអ្នកគាំទ្របាល់ទាត់ចូលចិត្តតាមដានទស្សនាបើទោះបីជាពួកគេមិនមែនជាអ្នកគាំទ្រ Villa ក៏ដោយ”។
គួរបញ្ជាក់ថា Jack Grealish វ័យ ២៤ ឆ្នាំកំពុងមានភារកិច្ចជួយ Aston Villa នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹងក្រុម Manchester City នៅថ្ងៃអាទិត្យនេះ។ គេគឺជាគន្លឹះដ៏សំខាន់របស់ក្រុមក្នុងតំបន់ប្រយុទ្ធដែលបានស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់និងបង្កើតឱកាសបាន ៦ គ្រាប់នៅរដូវកាលនេះក្នុងក្របខណ្ឌ Premier League។