
Evra៖ Ronaldo ធ្លាប់យល់ព្រមជាមួយ Sir Alex មក Man UTD វិញកាលពីឆ្នាំ២០១៣
ខ្សែបម្រើ Patrice Evra បាននិយាយថា Sir Alex Ferguson ធ្លាប់បង្ហើបប្រាប់ខ្លួនកាលពីឆ្នាំ២០១៣ថា គាត់មានសង្ឃឹម៩៩%ក្នុងការទិញយកខ្សែប្រយុទ្ធ Cristiano Ronaldo និង Gareth Bale Manchester Unitedសម្រាប់មហិច្ឆតាក្នុងការឈ្នះពានរង្វាន់ UEFA Champions League សារជាថ្មីម្តងទៀតក្នុងអាជីពរបស់ខ្លួន។
អតីតសមាជិក Marsala, Monza, Nice, Monaco, Manchester United, Juventus, Marseille និង West Ham United បានបន្ថែមទៀតថា៖ និយាយដោយស្មោះ! ដើម្បីបញ្ជាក់ការពិតខ្ញុំបានទាក់ទងទៅកាន់ Cristiano Ronaldo ដើម្បីបញ្ជាក់ការពិត ខ្ញុំសួរគេថាតើឯងពិតជាចង់មក United វិញដែរឬទេ? គេឆ្លើយថា “គេបានយល់ព្រមជាមួយ Sir Alex Ferguson រួចហើយ”។
យ៉ាងណាក្តី ២សប្តាហ៍ក្រោយមកបន្ទាប់ពីបាននិយាយជាមួយ Sir Alex Ferguson ស្រាប់តែមានរឿងមួយដ៏ភ្ញាក់ផ្អើលបំផុតក្នុងពិភពបាល់ទាត់គឺ បុរសសញ្ជាតិស្កុតឡែនបានប្រកាសចូលនិវត្តន៍ពី Manchester United នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដោយសារតែមូលហេតុចង់មានពេលនៅកំដរភរិយារបស់ខ្លួន។