គ្រូបឹងកេត ថា នឹងឱ្យខ្សែការពារម្នាក់តាមបិទ Haber រហូតទោះដល់បន្ទប់ទឹក
លោក Clement Teo គ្រូបង្គោលបឹងកេត ថ្លែងថា នឹងឱ្យកូនក្រុមម្នាក់តាមបិទ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ពេលក្រុមទាំង២ប៉ះគ្នាក្នុងការប្រកួត Premier League នៅល្ងាចថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។
Haber បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Top Scorer បណ្ដោះអាសន្ន ដោយមាន១២គ្រាប់ ហើយព្រះខ័នរាជស្វាយរៀងក៏ឈរកំពូលតារាងថែមទៀត។
លោក Clement រៀបរាប់ “៖ ទីមួយយើងនឹងរៀបចំលេងតាមរបៀបរបស់យើង ទីពីរយើងនឹងប្រើប្រាស់ខ្សែការពារម្នាក់ដើម្បីតាម Haber គ្រប់ពេល សូម្បីតែទៅបន្ទប់ទឹកក៏យើងទៅតាមដែរ។”
បឹងកេតកំពុងឈរនៅលេខ៤ មាន១៣ពិន្ទុ ក្រោមក្រុមកំពូលតារាងស្វាយរៀង៩ពិន្ទុ៕